ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
ព្រះរាជក្រម
យើង
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្ដិយា ខេមរារដ្ឋរាស្រ្ដ ពុទ្ធិទ្រ្ទាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋបូរណសន្ដិ សុភមង្គលា សិរីវិបុល
ខេមរាស្រីពិរាស្រ្ដ ព្រះចៅក្រុងកម្ពុជាធិបតី
- បានទ្រង់យល់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃគណៈរដ្ឋមន្រ្ដី
- បានទ្រង់យល់ព្រះរាជ្យក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា
ប្រកាសឲ្យប្រើ
ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលរដ្ឋសភាពបានអនុម័តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ នាសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាពបានពិនិត្យចប់សព្វគ្រប់លើទម្រង់
និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នាមសម័យប្រជុំជាវិសាមញ នីតិកាលទី៤ ហើយដែលមានសេចក្ដីទាំងស្រុងដូចតទៅ៖
ច្បាប់
ស្ដីពី
កិច្ចការពារអ្នកប្រើប្រាស់
ជំពូកទី១
បទប្បញ្ញត្ដិទូទៅ
មាត្រា១. គោលបំណង
ច្បាប់នេះមានគោលបំណងថានាឲ្យមានកិច្ចការពារអ្នកប្រើប្រាស់និងចូលរួមលើកម្ពុស់ការប្រកួតប្រជែងដោយសុចរិត។
មាត្រា២. គោដៅ
ច្បាប់នេះមានគោលដៅកំណត់វិធាននិងយន្ដការដើម្បីចូលរួមចំណែកបង្កើតបរិយាកាសនៃការធ្វើ ពាណីជ្ជកម្មដែលក្នុងនោះ៖
- សិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានការពារ
- ការធ្វើពាណិជ្ជកម្មនោះមានការប្រកួតប្រជែងដោយសុចរិត និង
- អ្នកប្រើប្រាស់និងពាណិជ្ជកម្មធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ដ។
មាត្រា៣. វិសាលភាព
ច្បាប់នេះមានវិសាកភាពអនុវត្ដចំពោះបុគ្គលទាំងឡាយដែលធ្វើធុរកិច្ច ទោះបីរកប្រាក់ចំណេញ ឬមិនរកប្រាក់ចំណេញក្ដី រួមទាំងការលក់ទំនិញឬសេវាផ្សេងៗឬសិទ្ធិប្រត្យក្សលើអចលនទ្រព្យ ឲ្យអ្នក ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមានបទប្បញ្ញត្ដិដោយឡែកដែលចែងផ្សេងពីនេះ។
មាត្រា៤. និយមន័យ
១- ការទទួលបាន សំដៅដល់ការទទួលបានទំនិញនិងសិទ្ធិប្រត្យក្សលើអចលនទ្រព្យតាមរយៈ អំណោយ ការទិញលក់ ការដោះដូរ ឬតាមការព្រមព្រៀងផ្សេងៗទៀត ព្រមទាំងការទទួលបានសេវាតាម រយៈការព្រមព្រៀងនានា។
២. ការផ្សាយពាណិជ្ជកម្ម សំដៅដល់ការផ្សេព្វផ្សាយជាសាធារណៈ ឬការផ្សព្វផ្សាយទៅកាន់ក្រុម ណាមួយក្នុងចំណោមសាធារណជនទោះតាមទម្រង់ណាក៏ដោយ ក្នុងគោលបំណងជំរុញការផ្គត់ផ្គង់ទំនិញ ឬសេវា ឬការលក់ ឬការផ្ដល់សិទ្ធិប្រត្យក្សលើអចលនទ្រព្យ។
៣. បញ្ញត្ដិករមានសមត្ថកិច្ច សំដៅដល់ក្រសួង ស្ថាប័នណាមួយដែលមានមុខងារនិងតួនាទីការពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អ្នកប្រើប្រាស់ក្រោមការទទួលខុសត្រូវរបស់ខ្លួន។
៤. ធុរកិច្ច សំដៅដល់សកម្មភាពដែល៖
- ទំនិញឬសេវាត្រូវបានទទួលឬផ្គត់ផ្គង់ ឬដែលសិទ្ធិប្រត្យក្សលើអចលនទ្រព្យ ត្រូវបានទទួលឬបោះបង់ ឬ
- បានធ្វើឡើងតាមវិធិដែលមានការរៀបចំនិងមានភាពច្បាស់លាស់ ឬ
- បុគ្គលធ្វើសកម្មភាពនោះមានគោលបំណងរកប្រាក់ចំណេញទោះបីជាសកម្មភាពដែលបានធ្វើដោយបុគ្គលនោះជាសកម្មភាពចម្បង ឬបន្ទាប់បន្សំ ឬមិនធ្វើជាប្រចាំក៏ដោយ។
៥. អ្នកប្រើប្រាស់ សំដៅដល់ បុគ្គលដែលទទួលបានទំនិញឬសេវា៖
ក. ដែលជាធម្មតាយកទៅប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ក្នុងផ្ទះ ឬក្នុងគ្រួសារ និង
ខ. ក្នុងគោលបំណង៖
- មិនផ្គត់ផ្គង់បន្ដក្នុងការធ្វើពាណិជ្ជកិច្ច ឬ
- មិនប្រើប្រាស់ក្នុងដំណើរការចង្វាក់ផលិតកម្មឬការផលិត ឬ
- មិនប្រើប្រាស់ទំនិញក្នុងសកម្មភាពពាណិជ្ជកម្ម ដូចជា ដើម្បីជួសជុលអាគារឬយកទៅធ្វើជាវត្ថុតាំង ភ្ជាប់លើអចលនទ្រព្យ។
៦. សិទ្ធិអ្នកប្រើប្រាស់ សំដៅដល់៖
- សិទ្ធិទទួលបានព័ត៌មាននិងការអប់រំដើម្បីថ្លឹងថ្លែងនូវភាពខុសគ្នារវាងទំនិញឬសេវា និងដើម្បីការពារ ពីការក្លែងបន្លំនិងពីការបោកប្រាស់តាមការផ្សាយពាណិជ្ជកម្ម
- សិទ្ធិជ្រើសរើសទំនិញឬសេវាដែលមានការប្រកួតប្រជែងគ្នាអំពីថ្លៃនិងគុណភាព
- សិទ្ធិត្រូវបានឮអំពីកង្វល់និងទទួលការពិនិត្យដោះស្រាយពីបញ្ញត្ដិករមានសមត្ថកិច្ចនិងរាជរដ្ឋាភិបាល
- សិទ្ធិទាមទារសំណងតាមច្បាប់នេះឬតាមច្បាប់ផ្សេង។
៧. អំពើ សំដៅដល់ការធ្វើ ការបដិសេធ ឬការមិនអើពើក្នុងការធ្វើសកម្មភាពណាមួយ រួមទាំងការគ្រប់គ្រងឬ ការដឹកនាំសកម្មភាពធុរកិច្ច។
៨. ការលាតត្រដាងព័ត៌មាន សំដៅដល់ការបង្ហាញព័ត៌មានគ្រប់គ្រាន់និងត្រឹមត្រូវដល់សាធារណជន។
៩. ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិក សំដៅដល់សកម្មភាពទិញលក់ ជួល ផ្លាស់ប្ដូរទំនិញឬ សេវា ដោយរាប់បញ្ចូលទាំងសកម្មភាពពាណិជ្ជកម្មនិងរដ្ឋប្បវេណី ព្រមទាំងសកម្មភាពនិងប្រតិបត្ដិការនានារបស់ រដ្ឋ តាមប្រព័ន្ធអេឡិចត្រូចនិក។
១០. ការប្រកួតប្រជែងដោយសុចរិត សំដៅដល់ការប្រកួតប្រជែងឈរលើមូលដ្ឋានថ្លៃទាបគុណភាពល្អ និងសេវាល្អដោយផ្អែកលើគោលការណ៍និរន្ដរភាពផ្នែកសេដ្ឋកិច្ចយូរអង្វែងនិងមានបំពានអំណាចឬជំហរឧត្ដមភាពលើទីផ្សារ។
១១. ការអះអាងដោយបំភាន់ សំដៅដល់ការអះអាងមួយដែលបុគ្គលកំពុងធ្វើសកម្មភាពធុរកិច្ចណាមួយ ធ្វើអោយអ្នកប្រើប្រាស់ជឿថាអ្វីមួយពិត ប៉ុន្ដែជាក់ស្ដែងមិនមែនជាការពិត។
១២. បុគ្គល សំដៅដល់រូបវន្ដបុគ្គលឬនីតិបុគ្គលដែលបង្កើតឬរៀបចំឡើងយ៉ាងត្រឹមត្រូវតាមច្បាប់ជា ធរមាន ទោះបីដើម្បីរកប្រាក់ចំណេញមិនរកប្រាក់ចំណេញក្ដី បានចុះបញ្ជីឬមិនបានចុះបញ្ជីក្ដី។
១៣. ការផ្សព្វផ្សាយព័ត៌មាន សំដៅដល់ការធ្វើឲ្យដឹងដល់សាធារណជនទូទៅរួមបញ្ចូលទាំង ការ ផ្សព្វផ្សាយតាមរយៈគេហទំព័ររបស់បញ្ញត្ដិករពាក់ព័ន្ធឬតាមមធ្យោបាយផ្សេងៗទៀតដែលសាធារណជន មានលទ្ធភាពអាចរកព័ត៌មានបានដោយសេរីនិងដោយគ្មានការរារាំង។
១៤. សេវា សំដៅដល់រាល់សិទ្ធិ អត្ថប្រយោជន៍ អាទិភាព ឬរាល់ការសម្រួលទាំងឡាយដែលត្រូវបានផ្ដល់ ឬបានឲ្យតាមប្រភេទនៃកិច្ចសន្យា មកជាអាទិ៍ដូចខាងក្រោម លើកលែងសេវាហិរញ្ញវត្ថុមិនមែនធនាគារ៖
ក. កិច្ចសន្យាទំនាក់ទំនងដល់៖
- ការបំពេញការងារទោះបីមានឬគ្មានការផ្គត់ផ្គង់ទំនិញក៏ដោយ ឬ
- ការផ្ដល់ភាពងាយស្រួលឬការពេញចិត្ដលើភាពងាយស្រួលរួមមាន ការស្នាក់នៅ ការលំហែ ការថែទាំមនុស្ស ះ្ដថសដថសសត្វ ឬវត្ថុផ្សេងៗ ការកម្សាន្ដ(លើកលែងល្បែងពាណិជ្ជកម្ម)ចំណត ឬ
- ការផ្ដល់សិទ្ធិ អត្ថប្រយោជន៍ ឬផ្ដល់អាទិភាព ដើម្បីទទួលបានប្រាក់កម្រៃ។
- កិច្ចសន្យារវាងអ្នកផ្ដល់សេវាហិរញ្ញវត្ថុជាមួយនិងអតិថិជនរបស់ខ្លួន។
១៥. ការផ្គត់ផ្គង់ សំដៅដល់៖
- ការផ្គត់ផ្គង់ទំនិញតាមរយៈការផ្ដល់ជាអំណោយ ការលក់ ការដោះដូរ ការជួល ឬការទិញ ដោយ បង់រម្លស់ជាដើម និង
- ការផ្ដល់សេវា។
១៦. ការផ្គត់ផ្គង់ច្រើនលើក សំដៅដល់៖
- ការផ្គត់ផ្គង់ច្រើនលើកដែលមានលក្ខណៈជាអចិន្រ្ដៃនូវទំនិញតាមរយៈការផ្ដល់ជា អំណោយ ការលក់ ការដោះដូរ ការជួល ឬការទិញដោយបង់រម្លស់ និង
- ការផ្ដល់សេវាច្រើនលើក។
១៧. សេចក្ដីបរិយាយពាណិជ្ជកម្ម សំដៅដល់ការបង្ហាញឬការបរិយាយអំពីទំនិញ រួមមាន បរិមាណ ឬទំហំ របៀបបង្កើតឬផលិត សារធាតុដែលប្រើប្រាស់សម្រាប់ផលិត ពេលវេលាផលិត ភាពសម តាមបំណង ភាពមាំ មុខងារ លក្ខណៈឬភាពត្រឹមត្រូវ និងចរិតលក្ខណៈនៃរូបរាងដែលជាប់នឹងទំនិញ។
សេចក្ដីបរិយាយពាណិជ្ជកម្មមិនរាប់បញ្ចូលម៉ាកឬពាណិជ្ជនាមឡើយ។
១៨. អំពើមិនសុចរិត សំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ឬ បោកបញ្ឆោតអ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនា ក៏ដោយ៖
- ទង្វើឬអំណះអំណាងទាំងឡាយ ដូចជាការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ និង អំណះអំណាងផ្សេងទៀត
- ការធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញឬសេវា។ បុគ្គលក្នុង
ធុរកិច្ចមិនពឹងផ្អែកទៅលើការបោះពុម្ពអក្សរនិងស្លាកសញ្ញាតូចៗពិបាកមើល និងការអះអាងការពារខ្លួន ដែលមានលក្ខណៈធ្វើឲ្យមានភាពភាន់ច្រឡំ ដើម្បីឲ្យរួចផុតពីការទទួលខុសត្រូវ
- ការមិនបង្ហាញដល់អ្នកប្រើប្រាស់នូវការសន្យា ការរំពឹងទុក និងព័ត៌មានដែលពាក់ព័ន្ធ
- ទាញអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ប្រសិនបើអ្នកផ្គត់ផ្គង់ដឹងថាអ្នកប្រើប្រាស់មិនស្ថិតក្នុង ជំហរអាចការពារផលប្រយោជន៍របស់ខ្លួនបានឬមិនមានសមត្ថភាពយល់ដឹងពីទំនិញឬសេវា ដូចជា ចរិតលក្ខណៈ ប្រភេទ ភាសា អានុភាពនៃប្រតិបត្ដិការឬបញ្ហានានាដែលទាក់ទងនឹង ប្រតិបត្ដិការនោះ ឬ
- អំពើផ្សេងៗទៀតដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
ជំពូកទី២
ស្ថាប័នមានសមត្ថកិច្ច
មាត្រា៥. គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់
ត្រូវបានបង្កើតគណៈកម្មាធិការជាតការពារអ្នកប្រើប្រាស់ ដែលដឹកនាំដោយរដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្មនិងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដោយមានអគ្គនាយកដ្ឋានទទួលបន្ទុកកិច្ចការពារ អ្នកប្រើរបស់ក្រសួងពាណិជ្ជកម្ម ជាសេនាធិការ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ឌនឹងកិច្ចការពារអ្នក ប្រើប្រាស់ ស្របតាមបញ្ញត្ដិនៃច្បាប់នេះ។
ការរៀបចំនិងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ត្រូវកំណត់ដោយ អនុក្រឹត្យ។
ជំពូកទី៣
សមាគមអ្នកប្រើប្រាស់
មាត្រា៦. ការបង្កើតសមាគមអ្នកប្រើប្រាស់
អ្នកប្រើប្រាស់តាមវិស័យមនីមួយៗមានសិទ្ធិបង្កើតសមាគមរបស់ខ្លួនដោយត្រូវចុះបញ្ជីនៅក្រសួង មហាផ្ទៃ ស្របតាមច្បាប់ស្ដីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
មាត្រា៧. សមាគមអ្នកប្រើប្រាស់
សមាគមអ្នកប្រើប្រាស់តាមវិស័យណាមួយ ត្រូវមានការអុនញ្ញាតពីក្រសួងឬស្ថាប័នដែលមានតួនាទី និងភារកិច្ចគ្របដណ្ដប់លើវិស័យរបស់ខ្លួនជាមុនសិន។
បន្ទាប់ពីបានបង្កើតនិងចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃនិងទទួលបានការអនុញ្ញាតពីបញ្ញត្ដិករ មានសមត្ថកិច្ចពាក់ព័ន្ធរួចហើយ សមាគមនោះត្រូវតម្កល់ឯកសារចុះបញ្ជីនិងលិខិតអនុញ្ញាតខាងលើនៅ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។
មាត្រា៨. តួនាទីនិងការកិច្ចរបស់សមាគមអ្នកប្រើប្រាស់
សមាគមអ្នកប្រើប្រាស់មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖
- ផ្ដល់ប្រឹក្សាឯករាជ្យជូនអ្នកប្រើប្រាស់និងសម្របសម្រួលបញ្ហាទាក់ទងនឹងអ្នកប្រើប្រាស់
- ធ្វើជាអ្នកតំណាងចំពោះមុខគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ឬចំពោះមុខតុលាការ
ជំនួសអ្នកប្រើប្រាស់ណាមួយឬក្រុមអ្នកប្រើប្រាស់ ដែលសិទ្ធិនិងផលប្រយោជន៍របស់ពួកគាត់ ត្រូវបានបំពាន
- តំណាងទស្សនៈនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់នៅក្នុងវេទិកាសាធារណៈ ឬសារព័ត៌មាន
- ទទួលការប្រឹក្សាពីបញ្ញត្ដិករមានសមត្ថកិច្ចណាមួយ អំពីបទប្បញ្ញត្ដិស្ដីពីបទដ្ឋានព័ត៌មានដេលត្រូវ ផ្ដល់ជូនអ្នកប្រើប្រាស់ ដែលចេញដោយបញ្ញត្ដិករមានសមត្ថកិច្ចនោះ
- បង្កើតក្រុមការងារការពាអ្នកប្រើប្រាស់តាមវិស័យនីមួយៗ
- ទទួលអនុវត្ដភារកិច្ចផ្សេងទៀតដែលគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ប្រគល់ជូន។
ជំពូកទី៤
អំពើមិនសុចរិតក្នុងធុរកិច្ច
មាត្រា៩. អំពើមិនសុចរិត
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតឡើយ។
អំពើមិនសុចរិត សំដៅដល់អំពើណាមួយរបស់បុគ្គលនៅក្នុងធុរកិច្ចដែលអាចបំភាន់ឬបោកបញ្ឆោត អ្នកប្រើប្រាស់ ទោះបីជាអំពើនោះធ្វើដោយចេតនាឬអចេតនា ក៏ដោយ៖
- ទង្វើឬអំណះអំណាងទាំងឡាយ ដូចជា ការផ្សាយពាណិជ្ជកម្ម ការជំរុញការលក់ និងអំណះអំណាង ផ្សេងទៀត
- ការធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំអំពីថ្លៃ តម្លៃ ឬគុណភាពនៃទំនិញឬសេវា។ បុគ្គល ក្នុងធុរកិច្ចមិនអាចពឹងផ្អែកលើការបោះពុម្ពអក្សរនិងស្លាកសញ្ញាតូចៗពិបាកមើល និងអះអាង ការពារខ្លួនដែលមានលក្ខណៈធ្វើអោយមានភាពភាន់ច្រឡំ ដើម្បីឲ្យរួចផុតពីការទទួលខុស ត្រូវ
- ការមិនបង្ហាញដល់អ្នកប្រើប្រាស់នូវការសន្យា ការរំពឹងទុក និងព័ត៌មានដែលពាក់ព័ន្ធ
- ការទាញអត្ថប្រយោជន៍ពីអ្នកប្រើប្រាស់ ប្រសិនបើអ្នកផ្គត់ផ្គង់ដឹងថាអ្នកប្រើប្រាស់មិនស្ថិតក្នុង ជំហរអាចការពារផលប្រយោជន៍របស់ខ្លួនបានឬមិនមានសមត្ថភាពយល់ដឹងពីទំនិញ ឬសេវា ដូចជាចរិតលក្ខណៈប្រភេទ កាសា អានុភាពនៃប្រតិបត្ដិការ ឬបញ្ហានានាដែលទាក់ទងននឹង ប្រតិបត្ដិការនោះឬ
- អំពើផ្សេងៗទៀតដែលកំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
មាត្រា១០. អំពើមិនសុចរិតទាក់ទងនឹងទំនិញ
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតដែលមានលក្ខណៈជាការបំភាន់ឬ បោកបញ្ឆោតដល់សាធារណជន ទាក់ទងនឹងប្រភេទ ដំណើរការផលិត ចរិតលក្ខណៈភាពសមតាមបំណង បរិមាណ រង្វាស់រង្វាល់ ក្រិតខ្នាត ស្ដង់ដា ឬគុណភាពនៃទំនិញឡើយ។
មាត្រា១១. អំពើមិនសុចរិតទាក់នឹងសេវា
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវពាក់ព័ន្ធនឹងអំពើមិនសុចរិតដែលមានលក្ខណៈបំភាន់ឬបោក បញ្ឆោតដល់សាធារណជន ទាក់ទងនឹងប្រភេទ ស្ដង់ដា ចរិតលក្ខណៈ ភាពសមតាមបំណង ទំហំឬគុណភាព នៃសេវាឡើយ។
មាត្រា១២. ការអះអាងដោយបំភាន់
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចមិនត្រូវផ្គត់ផ្គង់ ជំរុញការប្រើប្រាស់ទំនិញ ឬ សេវា ដោយអះអាង ដោយបំភាន់ណាមួយដូចខាងក្រោម៖
- ទំនិញនោះមានលក្ខណៈពិសេសដោយឡែកចំពោះប្រភេទ បទដ្ឋាន គុណភាព ចំណាត់ថ្នាក់ បរិមាណ សមាសធាតុ រចនាបថ ម៉ូដែល ឬទំនិញនោះមានប្រវត្ដិពិសេស ឬទំនិញនោះមានការប្រើប្រាស់ ពិសេសកន្លងមកហើយ
- សេវានោះមានលក្ខណៈពិសេសដោយឡែកចំពោះ ប្រភេទ បទដ្ឋាន គុណភាព ទំហំ ឬសេវា នោះត្រូវបានផ្គត់ផ្គត់ដោយបុគ្គលពិសេសណាមួយ ឬដោយបុគ្គលណាមួយដែលមានមុខ ជំនាញ ឬមានលក្ខណសម្បត្ដិពិសេសក្នុងការធ្វើពាណិជ្ជកម្ម
- បុគ្គលមានកេរ្ដិ៍ឈ្មោះណាមួយបានឯកភាពទទួលទំនិញឬសេវានោះរួចហើយ
- ទំនិញនោះជាទំនិញថ្មី ឬជាទំនិញដែលត្រូវបានធ្វើឲ្យដូចថ្មី ឬជាទំនិញដែលបានផលិត បាន បង្កើតឡើង បានកែច្នៃ នៅពេលវេលាពិសេសជាក់លាក់ណាមួយ
- ទំនិញឬសេវានោះមានការឧបត្ថម្ភគ្រាំទ្រ មានការទទួលស្គាល់ មានការបញ្ជាក់ មាន ប្រសិទ្ធភាព
- សម្រាប់ការប្រើប្រាស់ មានវត្ថុរណប មានការប្រើប្រាស់ច្រើន ឬមានអត្ថប្រយោជន៍ច្រើន
- បុគ្គលណាមួយបានឧបត្ថម្ភគ្រាំទ្រ បានទទួលស្គាល់ បានបញ្ជាក់ ឬមានសម្ព័ន្ធភាពជាមួយ
- ទំនិញឬសេវានោះមានការទទួលស្គាល់អំពីថ្លៃ
- ទំនិញឬសេវានោះមានតម្រូវការច្រើន
- ទំនិញឬសេវានោះមានរួមបញ្ចូលឬមិនរួមបញ្ចូលនូវការធានារ៉ាប់រង សំណងទូទាត់ ឬដំណោះស្រាយសិទ្ធិ ឬលក្ខខណ្ឌផ្សេងទៀត
- ទំនិញមានប្រភពដើមមកពីទីកន្លែងណាមួយ។
ការអះអាងដោយបំភាន់ផ្សេងទៀតត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដែលជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់តាមសំណើរបស់បញ្ញត្ដិករមានសមត្ថកិច្ច។
ជំពូកទី៥
ការអនុវត្ដមិនសុចរិត
មាត្រា១៣. ការហាមឃាត់ការលក់មិនសុចរិត
ការលក់ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការភាន់ច្រឡំក្នុងការទិញទំនិញឬសេវាត្រូវហាមឃាត់។
មាត្រា១៤. កាសន្យាផ្ដល់ជាអំណោយនិងរង្វាន់
រាល់បុគ្គលមិនត្រូវសន្យាផ្ដល់ជាអំណោយ រង្វាន់ ឬវត្ថុឥតគិតថ្លៃដទៃទៀត ក្នុងចេតនាបោកប្រាស់ ឬភូតកុហកដល់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹង៖
- ការផ្គត់ផ្គង់ទំនិញឬសេវា ឬ
- ការលក់ឬការផ្ដល់សិទ្ធិប្រក្យក្សលើអចលនទ្រព្យ។
មាត្រា១៥. ការផ្សាយពាណិជ្ជកម្មជានុយ
១. រាល់បុគ្គលមិនត្រូវផ្សាយពាណិជ្ជកម្មដើម្បីផ្គត់ផ្គង់ទំនិញឬសេវាក្នុងថ្លៃជាក់លាក់ណាមួយដែល បុគ្គលនោះគ្មានបំណងផ្គត់ផ្គង់ឬគ្មានមូនដ្ឋានសមស្របដែលអាចជឿជាក់បានថាបុគ្គលនោះអាចផ្គត់ផ្គង់បាន តាមថ្លៃដែលបានផ្សាយ។
២. រាល់បុគ្គលដែលបានផ្សាយពាណិជ្ជកម្មទំនិញឬសេវាដើម្បីផ្គត់ផ្គង់ក្នុងថ្លៃជាក់លាក់ណាមួយត្រូវ តែផ្គត់ផ្គង់ទំនិញឬសេវានោះតាមថ្លៃដែលបានផ្សាយនោះក្នុងរយៈពេលកំណត់ណាមួយនិងបរិមាណសមរម្យ។
៣. ក្នុងករណីមានបណ្ដឹងឬការតវ៉ាចំពោះបុគ្គលណាមួយ ពាក់ព័ន្ធនឹងការមិនបានផ្ដល់ទំនិញឬសេវា ទៅឲ្យអ្នកប្រើប្រាស់ តាមបញ្ញត្ដិដែលមានចែងក្នុងមាត្រានេះ បុគ្គលនោះអាចការពារខ្លួនបានប្រសិនបើបុគ្គល នោះបង្ហាញថា៖
ក. បានផ្ដល់ការផ្គត់ផ្គង់ឬឲ្យបុគ្គលផ្សេងទៀតដែលទទួលសិទ្ធិផ្គត់ផ្គង់ទំនិញឬសេវាដែលបានផ្សាយ ពាណិជ្ជកម្មដល់អ្នកប្រើប្រាស់ជំនួសគាត់ ក្នុងរយៈពេលកំណត់ណាមួយ ក្នុងបរិមាណកំណត់ណាមួយ និង ក្នុងថ្ងៃ ដូចដែលបានផ្សាយពាណិជ្ជកម្ម ហើយដែលការផ្គត់ផ្គង់នោះត្រូវបានយល់ព្រមពីអ្នកប្រើប្រាស់ផងដែរ
។
ខ. បានផ្ដល់ការផ្គត់ផ្គង់ភ្លាមៗឬឲ្យបុគ្គលផ្សេងទៀតដែលទទួលសិទ្ធិផ្គត់ផ្គង់ជំនួសគាត់ក្នុងអំឡុង ពេលកំណត់មួយជូនដល់អ្នកប្រើប្រាស់នូវទំនិញឬសេវាដែលសមមូលទាំងបរិមាណទាំងថ្លៃ ដូចដែលបាន ផ្សាយពាណិជ្ជកម្ម ហើយដែលការផ្គត់ផ្គង់នោះត្រូវបានយល់ព្រមពីអ្នកប្រើប្រាស់ផងដែរ។
មាត្រា១៦. ការលក់អូសទាញដោយមិនសុចរិត
ការលក់អូសទាញដោយមិនសុចរិត សំដៅដល់ការលក់ទាញឬជំរុញ អ្នកទិញណាម្នាក់ឲ្យទិញទំនិញ ឬសេវាដោយផ្អែកលើលក្ខខណ្ឌថា អ្នកទិញនោះនឹងទទួលបានប្រាក់រង្វាន់ ប្រាក់កម្រៃជើងសារ ឬ អត្ថប្រយោជន៍ដទៃទៀតជាថ្នូរនឹងការផ្ដល់ឈ្មោះអតិថិជនសក្ដានុពល ឬម្យ៉ាងទៀត ជួយដល់បុគ្គលនោះក្នុង ការបញ្ចុះបញ្ចូលឬអូសទាញអ្នកទិញអ្នកប្រើប្រាស់ផ្សេងទៀតដើម្បីទទួលបានកម្រៃជើងសារឬការបញ្ចុះថ្លៃ ទំនិញឬបង្កើតនូវព្រឹត្ដិការណ៍ផ្សេងទៀតអូសទាញអ្នកទិញផ្សេងទៀតឲ្យមកទិញទំនិញតាមការបញ្ចុះបញ្ចូល របស់អ្នកប្រើប្រាស់ដំបូងមែង ហើយអតិថិជនសក្ដានុពលនោះពិតជាបានមកទិញទំនិញឬសេវាតាមការបញ្ចុះ បញ្ចូលរបស់អ្នកទិញឬអ្នកប្រើប្រាស់ដំបូងមែន ប៉ុន្ដែលក្ខខណ្ឌទាំងនោះមិនត្រូវបានបំពេញដោយអ្នកលក់។
មាត្រា១៧. ការទាមទារឬការទទួលយកការទូទាត់ដោយគ្មានចេតនាផ្គត់ផ្គង់ទំនិញឬសេវាតាមការបញ្ជាទិញ
មុនពេឡផ្គត់ផ្គង់ទំនិញឬសេវា អ្នកផ្គត់ផ្គង់មិនត្រូវទាមទារឬទទួលយកនូវការទូទាត់ឬតម្លៃតបស្នង ដទៃទៀត ក្នុងករណីដែលអ្នកផ្គត់ផ្គង់នោះ៖
- មិនមានបំណងផ្គត់ផ្គង់ទំនិញឬសេវាតាមការបញ្ជាទិញ ឬ
- មានបំណងផ្គត់ផ្គង់ទំនិញឬសេវាដែលខុសពីទំនិញឬសេវាតាមការបញ្ជាទិញ ឬ
- មិនមានមូលហេតុសមហេតុផលដើម្បីបញ្ជាក់ថាអ្នកផ្គត់ផ្គង់នោះអាចនឹងផ្គត់ផ្គង់ទំនិញឬ សេវាបានក្នុងរយៈពេលកំណត់ឬក្នុងរយៈពេលសមស្របតាមការបញ្ជាទិញ។
មាត្រា១៨. ការអះអាងដែលមិនពិតឬដែលបំភាន់អំពីសកម្មភាពធុរកិច្ចមួយចំនួន
១. បុគ្គលណាមួយមិនត្រូវធ្វើការអះអាងដែលមិនពិតឬដែលបំភាន់ ទាក់ទងទៅនឹងការទទួលបាន ចំណេញ ហានិភ័យ ឬសារៈសំខាន់ផ្សេងៗទៀតក្នុងសកម្មភាពធុរកិច្ចណាមួយដែលបុគ្គលនោះបានអះអាង ថាបុគ្គលផ្សេងទៀតអាធ្វើសកម្មភាពធុរកិច្ចនោះបានពីទីលំនៅរបស់ខ្លួន។
២.បុគ្គលណាមួយមិនត្រូវធ្វើការអះអាងដែលមិនពិតឬដែលបំភាន់លើចំណុចសំខាន់ៗទាក់ទងនឹងការទទួលបានចំណេញ ហានិភ័យ ឬសារៈសំខាន់ដទៃទៀតនៃសកម្មភាពធុរកិច្ចណាមួយដែលបុគ្គលនោះ អញ្ជើញបុគ្គលដទៃទៀតតាមរយៈការផ្សាយពាណិជ្ជកម្មឬតាមមធ្យោបាយផ្សេងទៀតឲ្យចូលរួមហើយដែល សកម្មភាពធុរកិច្ចនោះតម្រូវឲ្យមាន៖
ក. ការចូលរួមបំពេញការងារដោយបុគ្គលដទៃទៀត ឬ
ខ. ការវិនិយោគប្រាក់និងការចូលរួមបំពេញការងារដោយបុគ្គលដែលទាក់ទងនឹងការវិនិយោគនោះ។
មាត្រា១៩. ការបង្ខិតបង្ខំដោយកម្លាំងនិងការគំរាមតាមផ្លូវចិត្ដ
បុគ្គលណាមួយមិនត្រូវបង្ខិតបង្ខំដោយកម្លាំងដោយការរំខានឬដោយការគំរាមតាមផ្លូវចិត្ដទាក់ទង នឹងការផ្គត់ផ្គង់ទំនិញឬសេវាឬការទូទាត់ប្រាក់សម្រាប់ទំនិញឬសេវាឡើយ។
មាត្រា២០. គម្រោងលក់បែបពីរ៉ាមីដ
បុគ្គលណាមួយមិនត្រូវជំរុញឬប្រតិបត្ដិគម្រោងលក់បែបពីរ៉ាមីដឡើយ។
គម្រោងលក់បែបពីរ៉ាមីដ គឺជាគម្រោងដែល៖
១. ផ្ដល់ការផ្គត់ផ្គង់ទំនិញនិង/ឬសេវាដើម្បីទទួលបានប្រាក់រង្វាន់ឬតម្លៃតបស្នងមកវិញនិង
២. បង្កើតឱកាសលក់ទិញ ឱកាសវិនិយោគមួយដល់អ្នកចូលរួមជាច្រើនជាលក្ខណៈបុគ្គល ឬតាមរយៈភ្នាក់ងារដែលមិនមែនជាការបង្កើតឱកាសលក់ទិញទំនិញឬសេវាពិតប្រាកដ និង
៣. គម្រោងនេះមានលក្ខណៈមិនសុចរិតចំពោះអ្នកចូលរួមជាច្រើន ពីព្រោះ៖
- ប្រាក់រង្វាន់ឬតម្លៃតបស្នងរបស់អ្នកចូលរួមទាំងនោះគឺពឹងផ្អែកលើការជ្រើសរើសអ្នក បានរួមបន្ថែម
- អ្នកចូលរួមថ្មីមិនអាចរកអ្នកចូលរួមបន្ថែមទៀតបាន។
មាត្រា២១. ការលក់ទំនិញដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត
បុគ្គលណាមួយមិនត្រូវលក់ទំនិញដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិតឡើយ។ សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិត គឺជាសេចក្ដីបរិយាយដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទំនិញឬការ ជំរុញការផ្គត់ផ្គង់ទំនិញតាមគ្រប់មធ្យោឬការប្រើប្រាស់ទំនិញដែលត្រូវបានចាត់ទូកថាមិនពិត។
មាត្រានេះអនុវត្ដលើទំនិញទាំងឡាយដែលមានភ្ជាប់សេចក្ដីបរិយាយពាណិជ្ជកម្មមិនពិតដោយ៖
- ដេរ សង្កត់ពុម្ពពីលើ បញ្ចូល ភ្ជាប់ ឬបិទពីលើទំនិញ ឬ
- បង្ហាញលើគម្រប លើស្លាក លើបំពង់ លើស្រោមសំបកវេចខ្ចប់ឬលើទំនិញ។
មាត្រា២២. ការអនុវត្ដមិនសុចរិតផ្សេងទៀត
ការអនុវត្ដមិនសុចរិតផ្សេងទៀតត្រូវកំណត់ដោយប្រកាសរបស់បញ្ញត្ដិករមានសមត្ថកិច្ច ស្របតាម វិសាលភាពនៃតួនាទីនិងភារកិច្ចរបស់បញ្ញត្ដិករនោះ ដោយមានការឯកភាពពីគណៈកម្មាធិការជាតិការពារអ្នក ប្រើប្រាស់ ដើម្បីការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ជំពូកទី៦
ព័ត៌មានសម្រប់អ្នកប្រើប្រាស់
មាត្រា២៣. បទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
បុគ្គលទាំងឡាយដែលធ្វើធុរកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវលាតត្រដាងព័ត៌មានអប្បបរមាដល់ អ្នកប្រើប្រាស់ ស្របតាមបទដ្ឋានព័ត៌មានដែលត្រូវកំណត់ដោយប្រកាសរបស់បញ្ញត្ដិករមានសមត្ថកិច្ចនិងអាច មានការពិគ្រោះយោបល់ជាមួយគណៈកម្មាធិការការពារអ្នកប្រើប្រាស់ក្នុងករណីចាំបាច់។
មាត្រា២៤. កាតព្វកិច្ចក្នុងការប្រតិបត្ដិតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
បុគ្គលដែលធ្វើធុរកិច្ច ផ្គត់ផ្គង់ សន្យាផ្គត់ផ្គង់ឬ ផ្សាយពាណីជ្ជកម្មថានឹងផ្គត់ផ្គង់ទំនិញឬសេវាត្រូវ ត្រូវប្រតិបត្ដិតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់។
មាត្រា២៥. ការជូនដំណឹងអំពីបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
បទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ត្រូវបានផ្សព្វផ្សាយដោយបញ្ញត្ដិករពាក់ព័ន្ធនិង/ឬគណៈកម្មាធិ ការជាតិការពារអ្នកប្រើប្រាស់ ហើយនៅពេលដែលត្រូវបានផ្សព្វផ្សាយររួច បទដ្ឋានព័ត៌មាននោះនឹងត្រូវក្លាយ ជាផ្នែកមួយនៃបទដ្ឋានព័ត៌មានដែលស្ថិតក្រោមច្បាប់នេះ ហើយនឹងត្រូវអនុវត្ដដោយគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់។
មាត្រា២៦. ការរៀបចំនិងការដាក់ឲ្យអនុវត្ដបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រាស់
បញ្ញត្ដិករមានសមត្ថកិច្ចត្រូវរៀបចំបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ដែលទាក់ទងនឹងទំនិញ ឬសេវាសម្រាប់សកម្មភាពធុរកិច្ចដែលស្ថិតក្នុងវិសាលភាពនៃតួនាទីនិងភារកិច្ចរបស់បញ្ញត្ដិករទាំងនោះ ដើម្បីការពារសិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ក្នុងករណីដែលបទប្បញ្ញត្ដិរៀបចំដោយបញ្ញត្ដិករមានសមត្ថកិច្ចណាមួយ មានទំនាស់នឹងបទប្បញ្ញត្ដិ ដែលរៀបចំដោយបញ្ញត្ដិករផ្សេងទៀត គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ត្រូវពិនិត្យនិងរកវិធី ដោះស្រាយ។ ក្នុងករណីមិនអាចដោះស្រាយបាន គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ត្រូវដាក់សំណើ
ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។
មាត្រា២៧. គំរូខ្លឹមសារនៃបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់
១- បទដ្ឋានព័ត៌មានដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់អាច៖
ក. លាតត្រដាងព័ត៌មានដែលទាក់ទងនឹងប្រភេទ ចំណាត់ថ្នាក់ សុវត្ថិភាព បរិមាណ ប្រភពដើម មុខងារប្រើប្រាស់ ការថែទាំ សមាសធាតុផ្សំ ការរចនា ការដំឡើង វិធីប្រើ ថ្លៃ ការវេចខ្ចប់ ការផ្សព្វផ្សាយ ឬ ការផ្គត់ផ្គង់ កាលបរិច្ឆេទផលិត និងកាលបរិច្ឆទផុតកំណត់ការប្រើប្រាស់ ព័ត៌មានអំពីការផលិតឬព័ត៌មាន ដែលទាក់ទងនឹងការផ្គត់ផ្គង់ទំនិញឬសេវា និង/ឬ
ក- បញ្ជាក់អំពីវិធីដែលព័ត៌មាននេះត្រូវបានទទួល និង/ឬ
ខ- បញ្ជាក់អំពីទម្រង់និងរបៀបដែលព័ត៌មាននោះត្រូវបានធ្វើការផ្សព្វផ្សាយទាក់ទងនឹង៖
- ការផ្គត់ផ្គង់ទំនិញឬសេវា ឬ
- ការផ្គត់ផ្គង់ឡើងវិញឬលទ្ធភាពនៃការផ្គត់ផ្គង់ឡើងវិញនៃទំនិញឬសេវា ឬ
- ការជំរុញផ្សព្វផ្សាយតាមវិធីណាក៏ដោយអំពីចំណុចមួយឬច្រើនពាក់ព័ន្ធនឹងការផ្គត់ផ្គង់
ការផ្គត់ផ្គង់ឡើងវិញ ឬលទ្ធភាពនៃការផ្គត់ផ្គង់ឡើងវិញ ចំពោះទំនិញឬសេវា ឬ
ឃ- កំណត់បទដ្ឋានព័ត៌មានអប្បបរមាសម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅ ព្រះរាជាណាចក្រកម្ពុជា។
២- រាល់ព័ត៌មានដែលសរសេរត្រូវមានភាសាខ្មែរ តាមប្រកាសរបស់បញ្ញត្ដិករមានសមត្ថកិច្ច។
៣- គំរូសម្រាប់រៀបចំបទដ្ឋានព័ត៌មានផ្សេងទៀតសម្រាប់ផ្ដល់ជូនអ្នកប្រើប្រាស់ អាចត្រូវបានកំណត់ ដោយគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។
ជំពូកទី៧
នីតិវិធីនៃការប្ដឹងនិងការស៊ើបអង្កេត
មាត្រា២៨. ស្ថាប័នទទួលពាក្យបណ្ដឹងនិងស៊ើបអង្កេត
គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់មានសមត្ថកិច្ចទទួលពាក្យបណ្ដឹងនិងស៊ើបអង្កេត តាមរយៈ៖
១- ការផ្ដួចផ្ដើមរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ខ្លួនឯង ឬ
២- បណ្ដឹងពីបុគ្គលណាមួយឬសមាគមអ្នកប្រើប្រាស់ណាមួយ
៣- បណ្ដើងពីបញ្ញត្ដិករមានសមត្ថកិច្ចណាមួយ។
ក្នុងករណីចាំបាច់ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់អាចស្នើសុំកិច្ចសហការពីស្ថាប័នឬ
បញ្ញត្ដិករមានសមត្ថកិច្ចដើម្បីបំពេញភារកិច្ចខាងលើ ហើយស្ថាប័នឬបញ្ញត្ដិករមានសមត្ថកិច្ចនោះត្រូវផ្ដល់កិច្ច សហការតាមការស្នើសុំរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។
មាត្រា២៩. ការតែងតាំងមន្រ្ដីស៊ើបអង្កេត
មន្រ្ដីស៊ើបអង្កេតត្រូវទទួលបាននិតិសម្បទាជានគរបាលយុត្ដិធម៌ឲ្យពិនិត្យបទល្មើសដែលមាចែងក្នុង ច្បាប់នេះ ស្រមតាមបទបញ្ញត្ដិនៃក្រមនីតិវិធីព្រហ្មទណ្ឌ។
បែបបទនិងនីតិវិធីនៃការផ្ដល់នីតិសម្បទាចំពោះមន្រ្ដីស៊ើបអង្កេត ត្រូវកំណត់ដោយប្រកាសអន្ដរ ក្រសួងរវាងរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម។
មាត្រា៣០. សិទ្ធិសំណាចត្រួតពិនិត្យ
មន្រ្ដីស៊ើអង្កេតមានសិទ្ធិដូចតទៅ៖
១- អង្កេត ស្រាវជ្រាវ និងប្រមូលភស្ដុតាងពាក់ព័ន្ធនឹងការវពានច្បាប់នេះ។
២- ត្រួតពិនិត្យផលិតផល ទំនិញនិងសេវា ការផ្សព្វផ្សាយពាណិជ្ជកម្មលក់ ការលក់់ផលិតផលណា មួយ ឬការស្ដុកទុកចែកចាយដែលតម្រូវឲ្យមានភាពអនុលោមតាមបទប្បញ្ញត្ដិនៃច្បាប់នេះ។
៣- យកសំណាកផលិតផលឬឧបករណ៍ពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការសង្ស័យថាមាន ការបំពានច្បាប់នេះ។
៤- សាកសួរបុគ្គលពាក់ព័ន្ធដើម្បីទទួលចម្លើយឬ ឲ្យបញ្ជូនឯកសារឬវត្ថុផ្សេងៗដើម្បីធ្វើការ ពិចារណា។
៥- ចាត់វិធានការហាមឃាត់ជាបណ្ដោះអាសន្នចំពោះការផ្គត់ផ្គង់ ការចែកចាយ ឬចរាចរណ៍លើ ទីផ្សារនូវប្រភេទផលិតផល ទំនិញ ឬសេវាទាំងឡាយណាដែលបានស្រាវជ្រាវឃើញភស្ដុតាងថាមិនមាន ភាពអនុលោមតាមបទប្បញ្ញត្ដិនៃច្បាប់នេះ ហើយត្រូវរាយការណ៍ជូនគណៈកម្មាធិការជាតិការពារអ្នកប្រើ ប្រាស់ដើម្បីសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ សហការចាត់វិធានការបន្ដតាមបទប្បញ្ញត្ដិ ច្បាប់ជាធរមាន។
បែបបទនិងនីតិវិធីនៃការត្រួតពិនិត្យត្រូវកំណត់ដ